menu-iconlogo
huatong
huatong
--cover-image

និយមន័យស្នេហ៍ ភ្លេងសុទ្ធ

សាពូន មីដាដាhuatong
pasqual_marquezhuatong
بول
ریکارڈنگز
តើអ្វីទៅ អាចបញ្ជាក់ថាបងស្នេហ៍ស្រី

លើលោកិយ គ្មានស្រីណា អាចផ្ទឹមបានឡើយ

ក្នុងបេះដូង លង់ស្នេហ៍លើពៅ ទៅហើយ

មាសបងអើយ បងគិតអូនគ្រប់នាទី

រាល់វេលា គ្រប់ដង្ហើមចេញចូល ណាអូន

សម្រស់ស្ងួន អង្រួនទ្រូង បងឲ្យញាប់ញ័រ

ដោយក្តីស្នេហ៍ អាណិត មិនប្រែឡើយស្រី

សូមចរណៃ យល់ពីភក្តី ស្នេហ៍ស្មោះ

តម្លៃស្នេហ៍ បងថែដូចកែវ នេត្រា

តើជីវា ប្រាថ្នាឲ្យបង ធ្វើអ្វីទៀត

បើពេលនេះ យើងជួបគ្នាមិនដែលឃ្លាត

ពាក្យស៊កសៀត អ្នកផ្សេងអូនកុំជឿគេ

ពាក្យស្នេហា គឺជាការដែលហ៊ានលះបង់

ហើយស្មោះត្រង់ យល់ចិត្តគ្នាជារៀងដរាប

នេះហើយជា ចម្លើយឆ្លើយពីបេះដូង

ប្រាប់នឹមនួន ថាដួងចិត្តបង យ៉ាងណា

តម្លៃស្នេហ៍ បងថែដូចកែវ នេត្រា

តើជីវា ប្រាថ្នាឲ្យបង ធ្វើអ្វីទៀត

បើពេលនេះ យើងជួបគ្នាមិនដែលឃ្លាត

ពាក្យស៊កសៀត អ្នកផ្សេងអូនកុំជឿគេ

ពាក្យស្នេហា គឺជាការដែលហ៊ានលះបង់

ហើយស្មោះត្រង់ យល់ចិត្តគ្នាជារៀងដរាប

នេះហើយជា ចម្លើយឆ្លើយពីបេះដូង

ប្រាប់នឹមនួន ថាដួងចិត្តបង យ៉ាងណា

ប្រាប់នឹមនួន ថាដួងចិត្តបង យ៉ាងណា

សាពូន មីដាដា کے مزید گانے

تمام دیکھیںlogo