menu-iconlogo
huatong
huatong
avatar

ខឹងព្រោះស្រលាញ់

ព្រាប សុវត្ថិhuatong
chenwanbinhuatong
Lời Bài Hát
Bản Ghi
បំណាច់ចិត្តស្នេហ៍

ស្ទើតែលេបបានៗ

ចំពោះកល្យាណប្រាណបងលែងគិត

បងត្រូវតស៊ូ លុះសូន្យជីវិតៗ

មិនឲ្យមាសស្និទ្ធរបេះបានគេ។

អូនល្អទាំងអស់ ស្រស់គ្មានទាស់ភ្នែកៗ

ពេញចិត្តអនេកដូចមេឃនិងខែ

ចិត្តបងស្រឡាញ់ ចុះចាញ់ក្ដីស្នេហ៍ៗ

ដូចខែរះពេញចុះចាញ់ពពក។

ឆ្ងល់ណាស់ជួនកាលចិត្តបងឆាប់ខឹង

បើព្រលឹងនៅស្ងៀមិនសូវរាប់រក

មនុស្សដទៃ មិនខ្ចីនឹកភ្នកៗ

ចំពោះពន្លកខឹងផងស្នេហ៍ផង។

ទើបតែឥឡូវបងបានដឹងច្បាស់ៗ

ថាចឹងពីព្រោះសេចក្ដីស្នេហ៍ស្នង

ប្រច័ណ្ឌព្រោះស្នេហ៍បែរខឹងនួនល្អងៗ

កុំប្រកាន់បងខឹងព្រោះស្រឡាញ់។

(ភ្លេង)

ឆ្ងល់ណាស់ជួនកាលចិត្តបងឆាប់ខឹង

បើព្រលឹងនៅស្ងៀមិនសូវរាប់រក

មនុស្សដទៃ មិនខ្ចីនឹកភ្នកៗ

ចំពោះពន្លកខឹងផងស្នេហ៍ផង។

ទើបតែឥឡូវបងបានដឹងច្បាស់ៗ

ថាចឹងពីព្រោះសេចក្ដីស្នេហ៍ស្នង

ប្រច័ណ្ឌព្រោះស្នេហ៍បែរខឹងនួនល្អងៗ

កុំប្រកាន់បងខឹងព្រោះស្រឡាញ់

កុំប្រកាន់បងខឹងព្រោះស្រឡាញ់

កុំប្រកាន់បងខឹងព្រោះស្រឡាញ់

កុំប្រកាន់បងខឹងព្រោះស្រឡាញ់

Nhiều Hơn Từ ព្រាប សុវត្ថិ

Xem tất cảlogo