កុំយំអីពៅ អូនទៅវិញទេ
នឹកណាស់មាសមេ
ធ្លាប់ថ្នាក់ថ្នមក្បែរកាយ
វាយោជីវិត បក់ផាត់ឲ្យអូនឃ្លាតឆ្ងាយ
ជូតទឹកភ្នែកសិនឆោមឆាយ
ស្តាយស្នាមញញឹមថ្លៃ
ព្រោះតែវិជ្ជា លាទៅទាំងស្តាយ
ស្នេហ៍នៅឆ្ងាយកាយ សង្ឃឹមចិត្តភក្តី
កក្តិករងារ ដណ្តប់ភួយផងពិសី
ទ្វីបលោកចន្ទ័នារាត្រី ជាសក្ខីស្នេហ៍យើង
អូនៅឆ្ងាយ ខ្វាយខ្វល់ស្ងួន
ខ្លាចបងមានអ្នកថែធួន
ខ្លាចនឹមនួនភ្លេចសន្យា
សូមកុំទៅណា
អូននៅឆ្ងាយ មិនណាយចិត្ត
បេះដូងទុកជូនវមិត្រ
នែបនិត្យស្បត់ថែរក្សា
សូមកុំទៅណា
រង់ចាំអូនណាស្នេហ៍
ចម្ងាយអាចឃាត់
កាយយើងទាំងទ្វេរ
មិនអាចឃាត់ទេ
ចិត្តស្នេហ៍ដែលនឹកនា
អូននឹងស្រែកច្រៀង
រលឹកឈ្មោះពៅពុំងារ
បួងសួងគ្រប់ពេលទិវា
សូមស្ងួនពុំងារសុខសាន្ត
អូនៅឆ្ងាយ ខ្វាយខ្វល់ស្ងួន
ខ្លាចបងមានអ្នកថែធួន
ខ្លាចនឹមនួនភ្លេចសន្យា
សូមកុំទៅណា
អូននៅឆ្ងាយ មិនណាយចិត្ត
បេះដូងទុកជូនវមិត្រ
នែបនិត្យស្បត់ថែរក្សា
សូមកុំទៅណា
អូនៅឆ្ងាយ ខ្វាយខ្វល់ស្ងួន
ខ្លាចបងមានអ្នកថែធួន
ខ្លាចនឹមនួុនភ្លេចសន្យា
សូមកុំទៅណា
អូននៅឆ្ងាយ មិនណាយចិត្ត
បេះដូងទុកជូនវមិត្រ
នែបនិត្យស្បត់ថែរក្សា
សូមកុំទៅណា
រង់ចាំអូនណាស្នេហ៍
ចម្ងាយអាចឃាត់
កាយយើងទាំងទ្វេរ
មិនអាចឃាត់ទេ
ចិត្តស្នេហ៍ដែលនឹកនា
អូននឹងស្រែកច្រៀង
រលឹកឈ្មោះពៅពុំងារ
បួងសួងគ្រប់ពេលទិវា
សូមស្ងួនពុំងារសុខសាន្ត