ខាំធ្មេញសង្កត់ចិត្ត
ខ្វល់រិះគិតតែឯង
វក់វង្វេងចាញ់ស្នេហ៍ថ្លៃ
បំភ្លេចណាស់នឹកណាស់
ចិត្តរឹតឈឺចាប់ក្រៃ
រាប់មួយដល់បីភ្លេចមិនបាន
គំរាមចិត្តឱ្យរឹង
សន្ធឹកចិត្តឱ្យឃ្លាត
ឈប់ជួបទៀតស្នេហ៍សាមាន្យ
តែអំណាចធ្លាប់ស្មោះនៅអន្ទងជាប់ប្រាណ
នឹកនាឥតស្រាន្តទោះបងក្បត់
តេីអ្នកណាសាងស្នេហ៍
ឱ្យមានលេីលោកនេះ
បង្កៀរឈ្លានពានជួបហេីយព្រាត់
អ្នកខំស្មោះជាអ្វីឬសម្រាប់ឱ្យប្រុសក្បត់
ដាក់ទោសកំណត់វាសនាស្រី
ឈឺចាប់ពេលបងលា
គ្រាំគ្រាពេលបងបែក
ពុះជ្រាកហែកក្បត់ភក្តី
តែបេះដូងមួយនេះនៅនឹកព្រួយអាល័យ
ទន្ទេញឈ្មោះថ្លៃជាប់ក្នុងចិត្ត
ដាក់បម្រាមខ្លួនឯង
ឱ្យក្រែងឈប់នឹកគេ
ឈប់នឹកស្នេហាមិនពិត
គ្រប់យ៉ាងធ្វេីមិនបានស្រលះពីការពិត
ចិត្តបែររឹតនឹកបងទ្វេដង
តេីអ្នកណាសាងស្នេហ៍
ឱ្យមានលេីលោកនេះ
បង្កៀរឈ្លានពានជួបហេីយព្រាត់
អ្នកខំស្មោះជាអ្វីឬសម្រាប់ឱ្យប្រុសក្បត់
ដាក់ទោសកំណត់វាសនាស្រី
ខាំធ្មេញសង្កត់ចិត្ត
ខ្វល់រិះគិតតែឯង
វក់វង្វេងចាញ់ស្នេហ៍ថ្លៃ
បំភ្លេចណាស់នឹកណាស់
ចិត្តរឹតឈឺចាប់ក្រៃ
រាប់មួយដល់បីភ្លេចមិនបាន
គំរាមចិត្តឱ្យរឹង
សន្ធឹកចិត្តឱ្យឃ្លាត
ឈប់ជួបទៀតស្នេហ៍សាមាន្យ
តែអំណាចធ្លាប់ស្មោះនៅអន្ទងជាប់ប្រាណ
នឹកនាឥតស្រាន្តទោះបងក្បត់
តេីអ្នកណាសាងស្នេហ៍
ឱ្យមានលេីលោកនេះ
បង្កៀរឈ្លានពានជួបហេីយព្រាត់
អ្នកខំស្មោះជាអ្វីឬសម្រាប់ឱ្យប្រុសក្បត់
ដាក់ទោសកំណត់វាសនាស្រី
តេីអ្នកណាសាងស្នេហ៍
ឱ្យមានលេីលោកនេះ
បង្កៀរឈ្លានពានជួបហេីយព្រាត់
អ្នកខំស្មោះជាអ្វីឬសម្រាប់ឱ្យប្រុសក្បត់
ដាក់ទោសកំណត់វាសនាស្រី
អ្នកខំស្មោះជាអ្វីឬសម្រាប់ឱ្យប្រុសក្បត់
ដាក់ទោសកំណត់វាសនាស្រី
អ្នកខំស្មោះជាអ្វីឬសម្រាប់ឱ្យប្រុសក្បត់
ដាក់ទោសកំណត់វាសនាស្រី