ហេតុអ្វីថ្លៃលួចយំ
ហេតុអ្វីបងព្យាយាមគេច
ដឹងទេចិត្តអូនខ្ទាំខ្ទេចព្រោះរៀមរ៉ា
រង់ចាំបងតាមសន្យា
ទ្រាំឈឺផ្សាតាមបំណង
ព្រោះនួនល្អងលាក់បាំងការពិត
ម្តេចមិនប្រាប់ពីហេតុផល
ម្តេចបងផ្តល់ការឈឺចាប់
ដួងចិត្តអូនត្រូវស្លាប់
ហួសពេលស្តាប់ហេតុផលថ្លៃ
បងចេះឈឺតែម្នាក់ឯង
មិនក្រែងចិត្តអូនគ្រាំគ្រា
រង់ចាំពុំងារតាមពាក្យសន្យា
អ្នកណាក៏អូនផ្តែផ្តាំ
អូនចាំតាមស្ងួនរាល់ថ្ងៃ
តែចរណៃបំពានសន្យា
មកពេលនេះអ្វីៗហួសអស់ទៅហេីយ
ចាំត្រាណត្រេីយបេះដូងអូនខ្ទេចខ្ទាំស្លោក
បងមកចង់ប្រាប់ហេតុផល
ការឆ្ងល់អូនលែងមានហេីយ
ចាំត្រាណត្រេីយអូនឆ្កួតចិន្តា
ត្រឡប់មកធ្វេីអ្វី
បេីចិត្តស្រីអស់ស្នេហ៍ហេីយ
ពេលនៅស្នេហ៍ចាំត្រាណត្រេីយ
ម្តេចមិនមក
ឬចង់ឱ្យអូនរឹតគ្រាំ
ទេីបត្រឡប់មកបកស្រាយ
ឬសោកស្តាយដែលអូនឆ្កួតចិត្ត
មកពេលនេះអ្វីៗហួសអស់ទៅហេីយ
ចាំត្រាណត្រេីយបេះដូងអូនខ្ទេចខ្ទាំស្លោក
បងមកចង់ប្រាប់ហេតុផល
ការឆ្ងល់អូនលែងមានហេីយ
ចាំត្រាណត្រេីយអូនឆ្កួតចិន្តា
ត្រឡប់មកធ្វេីអ្វី
បេីចិត្តស្រីអស់ស្នេហ៍ហេីយ
ពេលនៅស្នេហ៍ចាំត្រាណត្រេីយ
ម្តេចមិនមក
ឬចង់ឱ្យអូនរឹតគ្រាំ
ទេីបត្រឡប់មកបកស្រាយ
ឬសោកស្តាយដែលអូនឆ្កួតចិត្ត
ឬសោកស្តាយដែលអូនឆ្កួតចិត្ត