កញ្ញាដកម៉ៃ កែវ សារ៉ាត់
I បានជួបបុប្ជា កញ្ញាដកម៉ៃ
សុបិន្តមួយថ្ងៃ ស្រមៃមួយជាតិ
មិនយល់សោះឬមួយក៏ស្រីមានស្នៀត
ចិត្តចង់ជួបទៀតដើម្បីអោយអស់ចិន្តា
បងណាត់ជួបស្រីជាថ្មីម្តងទៀត
តែងខ្លួនយ៉ាងស្អាត ជួបស្រស់កញ្ញា
ក្រោមដើមស្វាយនាក្បែរមាត់ទន្លេ
សង្ឃឹមម៉្លេះទេ នឹកថាបានវិលជាថ្មី
II ម្លប់ស្វាយមាត់បឹងត្រឈឹងត្រឈៃ
ព្រឹកម៉ោងប្រាំបី ថ្លៃអើយចាំអូន
អង្គុយតែឯង សែនស្រណោះខ្លួន
ទើបដឹងថាអូន នាងប្រែចិន្តា
ខ្លាចណាស់ក្រែងប៉ះចិត្តស្រីចុងស្រល់
អោយបងអំពល់ ជាច្រើនមកហើយ
ខំរកដែរតែរកនៅមិនបានឡើយ
ឱ!វិចិត្រករអើយ
ម្តេចឡើយអ្នកកំណាចម៉្លេះ
......ភ្លេង.....
AJ Bitter Heart
R ម្លប់ស្វាយមាត់បឹងត្រឈឹងត្រឈៃ
ព្រឹកម៉ោងប្រាំបី ថ្លៃអើយចាំអូន
អង្គុយតែឯង សែនស្រណោះខ្លួន
ទើបដឹងថាអូន នាងប្រែចិន្តា
ខ្លាចណាស់ក្រែងប៉ះចិត្តស្រីចុងស្រល់
អោយបងអំពល់ ជាច្រើនមកហើយ
ខំរកដែរតែរកនៅមិនបានឡើយ
ឱ!វិចិត្រករអើយ
ម្តេចឡើយអ្នកកំណាចម៉្លេះ