ខាវអ៊ីដាងដួងចិត្ត
1 រសៀលរៃយំល្វើយៗ
ខាវអ៊ីដាងខ្ញុំអ្ហើយ
កាលដើមឡើយស្ងាត់ឈឹង
ឥឡូវប្រែក្លាយ ជំរុំមួយតូចច្រឡឹង
គេងកើយដៃរំពឹង ថានឹងមានរស្មី..
2 ជំនោរបក់មករំភើយ
វាលធំល្វឹងល្វើយ រុក្ខជាតិខៀវខ្ចី
ចែងចាំងដូចពេជ្រ រំលេចមន្ទីពេទ្យល្អក្រៃ
ដុះដាលគ្រប់វិស័្សយ
រាល់ថ្ងៃយើងបានសប្បាយ
1 សម្ផស្សធម្មជាតិប្រៀបបានសុវណ្ណ
បីដូចដួងចន្ទ ដែលរះពេញបូរមី
ផ្ការីកស្គុះស្គាយដុះរាយកណ្ដាលទ្រូងព្រៃ
ហាក់ដូចកល្យាណី កំពុងពេញវ័យក្រមុំ
2 ឱ!ខាវអ៊ីដាងដួងចិត្ត
អ្នកផ្ដល់ជីវិត ឲ្យយើងបានសុខុម
យើងផុតទុក្ខភ័យ រីករាយរស់ក្នុងជំរុំ
ដោយគុណមហាឧត្ដម
អង្កការសហប្រជាជាតិយើង..
...️ ភ្លេង ️...
2 សម្ផស្សធម្មជាតិប្រៀបបានសុវណ្ណ
បីដូចដួងចន្ទ ដែលរះពេញបូរមី
ផ្ការីកស្គុះស្គាយដុះរាយកណ្ដាលទ្រូងព្រៃ
ហាក់ដូចកល្យាណី កំពុងពេញវ័យក្រមុំ
1 ឱ!ខាវអ៊ីដាងដួងចិត្ត
អ្នកផ្ដល់ជីវិត ឲ្យយើងបានសុខុម
យើងផុតទុក្ខភ័យ រីករាយរស់ក្នុងជំរុំ
ដោយគុណមហាឧត្ដម
អង្កការសហប្រជាជាតិយើង....