1 សែនស្តាយស្រណោះ..អាលោះនួនល្អង
នៅបាត់ដំបង ដងស្ទឹងសង្កែ
ពន្លឺចែងចាំងនៅក្រោមដួងខែ
បងនឹងមាសស្នេហ៍គេងក្បែរមាត់ច្រាំង
2 អាធ្រាតភ្លៀងធំ... ម៉ុមរាវរកបង
កង្កែបយំឆ្លង ហីុងហ៊ងយំឆ្លើយ
នាំអូនស្តាប់ភ្លេងបាយខុនកាត់ត្រើយ
សំពោងផាត់ជាយ រ៉ាយរ៉ាប់ក្តីស្មោះ
1 ឱ!កម្មពារអ្វី ប្រល័យស្នេហ៍ខ្ញុំ
ស្រលាញ់ស្រីម៉ុមស្មើរនឹងបេះដូង
ពេលនេះបងឃ្លាត ឆ្ងាយបាត់ដំបង
តើស្រស់នួនល្អងអូននឹកបងទេ?
2 រសាត់អណ្តែត..កាត់សមុទ្រធំ
កាត់វាលព្រៃភ្នំ ទន្លេបុព្វតា
អូនយកថ្មីចុះឱ្យបានសុខា
កុំឱ្យមានពារដូចស្នេហាយើង
1 រសាត់អណ្តែត..កាត់សមុទ្រធំ
កាត់វាលព្រៃភ្នំ ទន្លេបុព្វតា
អូនយកថ្មីចុះឱ្យបានសុខា
កុំឱ្យមានពារដូចស្នេហាយើង