បទ : ធូបបីសសៃ
ធូបបីសរសៃ បងហើយនឹងថ្លៃ
ធ្លាប់លើកដៃ ស្បថជាមួយគ្នា
បងមិនភ្លេចទេ មាសមេកុំសោកា
កុំសង្ស័យណា
ដួងចិន្តាបងស្មោះណាស់ អូន
ស្មោះលុះសូន្យ សង្ខារណាស្រី
ជឿសម្តី បងចុះព្រលឹង
កែវអើយ! ឈប់ព្រួយទៅ
រៀមយល់ជម្រៅ
ចិត្តពាលពៅ ស្មោះនិងបងហើយ
នឹកគ្រាធ្លាប់ថ្នម បីបមលោមកៀកកើយ
ស្តាយមិនគួរឡើយ
មិនបានរស់នៅជាមួយគ្នា
ក្នុងឱរ៉ា បងខ្វល់ខ្វាយណាស់
បង នឹកណាស់ ៗ ណាអូន
ស្រស់អើយសែនស្រស់
បងសែនស្រណោះ
គ្រាដែលយើង ធ្លាប់ដើរសាសង
ពេលអូនមកជួប រៀមផ្តាំទៅរាល់ដង
ថាកុំសៅហ្មងណានួនល្អង
កុំព្រួយចិត្តថ្វី
បងស៊ូក្ស័យ លើដៃអូនហើយ
កុំព្រួយឡើយ ថាបងភ្លេចអូន
ភ្លេង / ប្រគំភ្លេង ជាថ្មី ឆាយា ហៅប៉ាសុទ្ធី
» ដំឡើង ដោយ លី បូរ៉ា From SR FAM
ស្រស់អើយសែនស្រស់
បងសែនស្រណោះ
គ្រាដែលយើង ធ្លាប់ដើរសាសង
ពេលអូនមកជួប រៀមផ្តាំទៅរាល់ដង
ថាកុំសៅហ្មងណានួនល្អង
កុំព្រួយចិត្តថ្វី
បងស៊ូក្ស័យ លើដៃអូនហើយ
កុំព្រួយឡើយ ថាបងភ្លេចអូន
សូមអរគុណ