ហ៊ឺ...ហ៊ឺ...
ស្ដាយភូមិកំណើតស្ដាយអនុស្សាស្ដាយញាតិការ
ធ្លាប់រស់សុខសាន្តអឺយស្ដាយតូរ្យតន្រ្តី
ដ៏សែនមរម្យខ្លួនខ្ញុំឃ្លាតឆ្ងាយ
ឆ្ងាយដាច់អាល័យ។
ស្ដាយអ្នកចំរៀងដែលបង់បាត់
ស៊ិនស៊ីសាមុតរស់សេរីសុទ្ធាអឺយប៉ែនរ៉ន
សុះម៉ាត់អ៊ិនយ៉េងអ៊ឺងណារីក្លាយជាធូលី
លាចាកលោកា។
ខ្ញុំព្រាត់តែកាយតែចិត្តចាំនៅស្អប់រឿង
អាស្រូវនៅក្នុងលោកាខ្ញុំព្រាត់ម៉ែឪ
ព្រាត់គូរសង្សារអួលណែនឳរ៉ា
ផ្ញើរខ្លួនស្រុកគេ។
អុះ! ឳឥន្រ្ទព្រហ្មដែលមានចេស្ដា
អស់លោកអ្នកតាទិសទាំងប្រាំបីអឺយ
សូមជួយដោះទុក្ខយើងខ្ញុំទាំងឡាយ
ជាតិមុខជាតិក្រោយសូមកុុំឳ្យយល់។
ខ្ញុំព្រាត់តែកាយតែចិត្តចាំនៅស្អប់រឿង
អាស្រូវនៅក្នុងលោកាខ្ញុំព្រាត់ម៉ែឪ
ព្រាត់គូរសង្សារអួលណែនឳរ៉ា
ផ្ញើរខ្លួនស្រុកគេ។
អុះ! ឳឥន្រ្ទព្រហ្មដែលមានចេស្ដា
អស់លោកអ្នកតាទិសទាំងប្រាំបីអឺយ
សូមជួយដោះទុក្ខយើងខ្ញុំទាំងឡាយ
ជាតិមុខជាតិក្រោយសូមកុុំឳ្យយល់។
and Lyrics by Mr.