នឹកឡើងសែនស្តាយស្នេហ៍ដែលធ្លាប់ស្មោះ
ស្រលាញ់ស្ម័គ្រអស់ពីដួងចិន្តា
មិនដែលមានហ្មងបែកស្រាំប្រេះឆា
ឥឡូវស្រីចារឈ្មោះគេភ្លេចបង
ស្រណោះសំដីស្រីធ្លាប់សាសង
ពីរោះកន្លងក្រោមម្លប់ដួងខែ
ក្លិនផ្កាក្រអូបក្លាយជាមន្តស្នេហ៍
ទុកស្នាមចែកកេរ្តិ៍ឱ្យយើងចងចាំ
អូនបានទួញសោក
ប្រាសប្រាណស្រីបោកមកលើទ្រូងប្តី
អង្វរលន់តួសុំក្តីប្រណី
បើមានទោសអ្វីខន្តីស្រីផង
ពីរឆ្នាំកន្លងនួនល្អងភ្លេចអស់
គ្មានស្តាយស្រណោះហត្ថាធ្លាប់កើយ
ធ្លាប់ស្ទាបអង្អែលកាយស្រីឱ្យស្បើយ
ជូនពៅឆ្លងត្រើយឱ្យឆាប់គេងលក់
«« ភ្លេង »»
អូនបានទួញសោក
ប្រាសប្រាណស្រីបោកមកលើទ្រូងប្តី
អង្វរលន់តួសុំក្តីប្រណី
បើមានទោសអ្វីខន្តីស្រីផង
ពីរឆ្នាំកន្លងនួនល្អងភ្លេចអស់
គ្មានស្តាយស្រណោះហត្ថាធ្លាប់កើយ
ធ្លាប់ស្ទាបអង្អែលកាយស្រីឱ្យស្បើយ
ជូនពៅឆ្លងត្រើយឱ្យឆាប់គេងលក់
Follow me Dara