ស្រមោលសន្យា
មេឃធ្លាប់ស្រឡះ ប្ដូរផ្លាស់មានភ្លៀង
មិនទៀង ទន្ទ្រាន រង្គើធរណី
ព្យុះព្យោ ភ្លៀងផ្គរ បោកបក់ចិត្តស្រី
កាច់សម្រស់ ផ្កាព្រៃ
បំបាក់គ្មានក្ដីមេត្តា
គ្មានកំហុសសោះ ប្រុសបោះបង់ស្រី
ដោះដៃ ប្រយោជន៏ ទុកពាក្យសន្យា
ឱ្យស្រីហែលលង់ ក្នុងថ្លុកនេត្រា
ព្រោះចាំម្ចាស់ ស្នេហា
ចាំពាក្យសន្យា ដែលបងទុកនៅ
ឱ! ម្ចាស់ចិត្តអើយ ហេតុអ្វី
អ្នកគ្មានប្រណី គ្មានក្ដីករុណា
សម្លុតចិត្ត សម្លាប់ក្ដីស្នេហា
ចោលពាក្យ សច្ចាប្រហារ បេះដូងនារី
ខ្យល់អើយ ជួយផង គួចចិត្តថ្លៃ
វិលវៃ មកបំពេញ ពាក្យសន្យា
ព្យុះអើយ បក់ទៅ បក់ហៅ រៀមរ៉ា
ផ្គរអើយ ប្រាប់ទៅថា
រូបស្រីឯកា គេងចាំ ចម្លើយ
ភ្លេង
ខ្យល់អើយ ជួយផង គួចចិត្តថ្លៃ
វិលវៃ មកបំពេញ ពាក្យសន្យា
ព្យុះអើយ បក់ទៅ បក់ហៅ រៀមរ៉ា
ផ្គរអើយ ប្រាប់ទៅថា
រូបស្រីឯកា គេងចាំ ចម្លើយ
អរគុណ