ឆ្នេរអនុស្សា
ជីវ៉ាហើយនឹងរូបបង
ធ្លាប់សាសងបីបម
ថ្នាក់ថ្នកៀកកើយ
រត់លេងប្រឡែង
មាត់ឆ្នេរខ្សាច់វែងអន្លាយ
ខ្សល់ផាត់រំភើយ
យើងធ្លាប់ ឆ្លងឆ្លើយភាសាស្នេហា
ឥឡូវប្រែស្ងាត់
ម្ដេចបាត់ មិនឃើញស្នេហ៍ស្នង
សំឡេងធ្លាប់ សើចកងរំពង
ក្រោមម្លប់ដូងស្នេហ៍
ដានជើងក្រឡៅ
នៅដៅដាន ជាប់មាត់ឆ្នេរ
ហ្វូងសត្វរំពេរ
ហោះហើររេរក នួនល្អង
ឱ! ជើងមេឃអើយ
ម្លេចឡើង អ្នកយកនាងពីខ្ញុំ
ដឹងទេថាខ្ញុំក្រៀមក្រំ
រស់រងទុក្ខធំ ក្រោមភ្នំសោកា
ឱ!ទឹករលក
បក់បោកលាយ ទឹកនេត្រា
ហាក់សួរខ្ញុំថា
ថ្ងៃណា ទើបនាងវិលមក
ឱ! ជើងមេឃអើយ
ប្រាប់ត្រាណត្រើយ ថាខ្ញុំនៅចាំ
ខ្ញុំសូមច្រៀង ផ្ញើរបណ្ដាំថាខ្ញុំនៅចាំ
ចាំតែនួនល្អង
ថ្ងៃលិចបាត់ទៅ
សល់នៅ ភាពសោកសៅហ្មង
លិចទៅ ជួយប្រាប់នាងផង
ថាខ្ញុំរងចាំនាងវិលវិញ
ភ្លេង 💿 lyrics by Ly Bora
ឥឡូវប្រែស្ងាត់
ម្ដេចបាត់ មិនឃើញស្នេហ៍ស្នង
សំឡេងធ្លាប់ សើចកងរំពង
ក្រោមម្លប់ដូងស្នេហ៍
ដានជើងក្រឡៅ
នៅដៅដាន ជាប់មាត់ឆ្នេរ
ហ្វូងសត្វរំពេរ
ហោះហើររេរក នួនល្អង
ឱ! ជើងមេឃអើយ
ម្លេចឡើងអ្នក យកនាងពីខ្ញុំ
ដឹងទេថាខ្ញុំក្រៀមក្រំ
រស់រងទុក្ខធំ ក្រោមភ្នំសោកា
ឱ!ទឹករលក
បក់បោក លាយទឹកនេត្រា
ហាក់សួរខ្ញុំថា
ថ្ងៃណាទើបនាងវិលមក
ឱ! ជើងមេឃអើយ
ប្រាប់ត្រាណត្រើយថា ខ្ញុំនៅចាំ
ខ្ញុំសូមច្រៀងផ្ញើរ បណ្ដាំថាខ្ញុំនៅចាំ
ចាំតែនួនល្អង
ថ្ងៃលិចបាត់ទៅ
សល់នៅ ភាពសោកសៅហ្មង
លិចទៅ ជួយប្រាប់នាងផង
ថាខ្ញុំរងចាំនាងវិលវិញ
ឱ! ជើងមេឃអើយ
ប្រាប់ត្រាណត្រើយ ថាខ្ញុំនៅចាំ
ខ្ញុំសូមច្រៀងផ្ញើរ បណ្ដាំថាខ្ញុំនៅចាំ
ចាំតែនួនល្អង
ថ្ងៃលិចបាត់ទៅ
សល់នៅ ភាពសោកសៅហ្មង
លិចទៅ ជួយប្រាប់នាងផង
ថាខ្ញុំរងចាំនាងវិលវិញ
ថ្ងៃលិចបាត់ទៅ
បន្សល់នៅ ភាពសោកសៅហ្មង
លិចទៅ ជួយប្រាប់នាងផង
ថាខ្ញុំរងចាំនាងវិលវិញ
សូមអរគុណ