menu-iconlogo
huatong
huatong
avatar

លាស្នេហ៍មិនស្មោះ

ដួង វីរៈសិទ្ធិhuatong
🇰🇭👑🆂🆁🎼Bora_Ly💫_𝒮𝑅™-huatong
歌詞
作品
រស់ក្នុងជាតិនេះគ្រាំចិត្តឥតល្ហែ

គ្មាននរណាទេ យល់ចិត្តខ្ញុំឡើយ

មានតែទឹកភ្នែកជាគ្នាឆ្លងឆ្លើយ

ឱ!ទឹកភ្នែកអើយ អ្នកហូរដល់ណា ?

គេចោទខ្ញុំស្មោះ ពោះចង់ដោះដៃ

ប៉ុនប៉ងប្រល័យ ប្រលោមផ្លាស់ស្នេហ៍

ឆ្ងល់ណាស់ហេតុអ្វី ចិត្តស្រីខុសគេ

រហ័សផ្លាស់ស្នេហ៍ ដែលខ្ញុំខំថែរាល់ថ្ងៃ

អូនទៅចុះឲ្យអស់ បំណងដែលប្រាថ្នាប៉ង

លួចលាក់នឹងបងយូរហើយ

ទៅឲ្យសុខចុះ ឲ្យផុតដល់ត្រើយ

កុំនឹកបងឡើយ ពីប្រុសដែលអូនប៉ងស្អប់

ពេលអូនកំពុង នៅតែស្រលាញ់

អ្វីៗក៏ឆ្ងាញ់មិនដែលធុញថប់

ពេលនេះស្នេហ៍ខ្ញុំ ប្រែជាអួលអាប់

លាស្រីចិត្តក្បត់

លាហើយឈប់ជួបជាតិនេះ

ភ្លេង 💿

អូនទៅចុះឲ្យអស់ បំណងដែលប្រាថ្នាប៉ង

លួចលាក់នឹងបងយូរហើយ

ទៅឲ្យសុខចុះ ឲ្យផុតដល់ត្រើយ

កុំនឹកបងឡើយ ពីប្រុសដែលអូនប៉ងស្អប់

ពេលអូនកំពុង នៅតែស្រលាញ់

អ្វីៗក៏ឆ្ងាញ់មិនដែលធុញថប់

ពេលនេះស្នេហ៍ខ្ញុំ ប្រែជាអួលអាប់

លាស្រីចិត្តក្បត់

លាហើយឈប់ជួបជាតិនេះ

សូមអរគុណ

更多ដួង វីរៈសិទ្ធិ熱歌

查看全部logo