♬ អ្នកស្រែចាំអូន ♬
រឿងរ៉ាវបេះដូង ផ្ដើមស្នេហ៏ដំបូង
តាំងពីក្មេងវ័យ បងហើយ នឹងស្រី
ចាំទេចរណៃ រាល់អនុស្សា
ធ្លាប់កាន់ដៃគ្នា
គ្រប់គ្រាដែលយើង ចេញពីសាលា
អូនខ្សឹមប្រាប់បងថា
ធំកាលណា រៀបកានឹងបង
អ្វីៗប្រែប្រួល ពេលនេះនិមល
ត្រូវរៀនបន្ដរ បានត្រឹមជួបពរ
ឲ្យស្ងួនបានល្អ សមដូចបំណង
ទោះបីលំបាក
អូនត្រូវខិតខំ ស៊ូណាននួងល្អង
បងមានត្រឹមតែបេះដូង
រងចាំអូន រៀនចប់បរិញ្ញា
បេះដូងអ្នកស្រែ
ចាំស្នេហ៍លុះថ្ងៃមរណា
ព្រួយក្មុងចិន្ដា ខ្លាចជីវ៉ាប្រួលប្រែចិត្តផ្សេង
ខ្លាចមានគេថែ
ភ្លេចអ្នកស្រែ ស្មោះស្នេហ៍ម្នាក់ឯង
វិលវល់វង្វេង មិនដឹងថ្លែងប្រាប់អ្នកណា
ទន្ទឹមរង់ចាំ ទោះយូរខែឆ្នាំ
ទ្រាំចាំជួបអូន បើលំបាកខ្លួន
វិលវិញណាស្ងួន វិលរួមសន្យា
ស្រូវទុំដើមខែ
ក៏ចាំមាសមេ ច្រួតរួមរៀមរ៉ា
ខ្ទមស្រែក្រោមខែភ្លឺថ្លា
សួររកជីវ៉ា ថ្ងៃណាវិលវិញ ?
...ភ្លេង...
បេះដូងអ្នកស្រែ
ចាំស្នេហ៍លុះថ្ងៃមរណា
ព្រួយក្មុងចិន្ដា ខ្លាចជីវ៉ាប្រួលប្រែចិត្តផ្សេង
ខ្លាចមានគេថែ
ភ្លេចអ្នកស្រែ ស្មោះស្នេហ៍ម្នាក់ឯង
វិលវល់វង្វេង មិនដឹងថ្លែងប្រាប់អ្នកណា
ទន្ទឹមរង់ចាំ ទោះយូរខែឆ្នាំ
ទ្រាំចាំជួបអូន បើលំបាកខ្លួន
វិលវិញណាស្ងួន វិលរួមសន្យា
ស្រូវទុំដើមខែ
ក៏ចាំមាសមេ ច្រួតរួមរៀមរ៉ា
ខ្ទមស្រែក្រោមខែភ្លឺថ្លា
សួររកជីវ៉ា ថ្ងៃណាវិលវិញ ?
( ចប់ )